សូមកុំទិញផលិតផលសម្លាប់មេរោគលើហ្វេសប៊ុកទាំងនេះ ព្រោះមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល នោះទេ
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អះអាងថា ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ជាធរមានចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srolanch Shop, SWAG Autos, NR Shop និង ទឹកលាងដៃសុវត្ថិភាព ដោយសារគណនីហ្វេសប៊ុកទាំងនេះ បាន និង កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្លាប់មេរោគជាច្រើនប្រភេទ គ្មានបញ្ជិកា ឬ ប្រវេទន៍ពីក្រសួងសុខាភិបាល ។
សេចក្តីប្រកាសដដែល ពន្យល់ថា អនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរផលិតឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ និង គ្រឿងសម្អាងគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានបញ្ជាក់ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និង ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមសាធារណជនទាំងអស់កុំទិញ កុំប្រើប្រាស់ផលិតសុខាភិបាលទាំងឡាយណាដែលគ្មានលេខទិដ្ឋាការ ឬ បញ្ជិកា ឬ ប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនោះមិនអាចធានាបាននូវគុណភាព ស្របតាមបទដ្ឋានកំណត់ឡើយ៕SS